ទូតសិង្ហបុរី ចង់ឃើញទំនាក់ទំនងកម្ពុជា-សិង្ហបុរី កាន់តែល្អប្រសើរ

FN ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោក ម៉ៃឃើល តាំងខេងស៊ុង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ទើបចប់អាណត្តិការងារ បានបង្ហាញនូវចេតនារបស់ខ្លួនចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី កាន់តែល្អប្រសើរ និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត។ លោក ម៉ៃឃើល តាំងខេងស៊ុង បានថ្លែងបង្ហាញនូវបំណងរបស់ខ្លួនបែបនេះ ក្នុងឱកាសអញ្ជើញចូលជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបជម្រាបលាក្រោយបញ្ចប់ការងារនៅប្រទេសកម្ពុជានេះ លោក ម៉ៃឃើល បានបង្ហាញនូវមោទនភាពដែលបានបំពេញការងារនៅកម្ពុជាក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។ លោកឯកអគ្គរដ្ឋទូតសិង្ហបុរី បានគូសបញ្ជាក់ថា ក្នុងពេលបំពេញការងារនៅកម្ពុជា លោកបានបំពេញការងារយ៉ាងស្និទ្ធស្នាលជាមួយប្រជាជន មិត្តភក្កិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ។ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាការសហការយ៉ាងល្អពីរាជរដ្ឋាភិបាល ដែលនាំឲ្យបេសកកម្មកាទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជាវិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស បានឡើងខ្ពស់មួយកម្រិតទៀត។ លោកឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ ដោយសារក្នុងឆ្នាំចុងក្រោយនៃបេសកកម្មរបស់លោកចំពេលពិភពលោក … Continue reading ទូតសិង្ហបុរី ចង់ឃើញទំនាក់ទំនងកម្ពុជា-សិង្ហបុរី កាន់តែល្អប្រសើរ